កម្មវិធីផ្សព្វផ្សាយ ផលិតផល ACNES នៅខេត្តសៀមរាប


កាលពីថ្ងៃទី ២២ ដល់ ២៦ ខែមករា ឆ្នាំ ២០១៤ កន្លងទៅនេះ ក្រុមហ៊ុន Rohto-Mentholatum (Cambodia) Co., Ltd បានបង្កើតកម្មវិធី ដាក់តាំងផ្សព្វផ្សាយផលិតផល ACNES ឈុតការពារ និងព្យាបាលមុននៅ ក្រុងសៀមរាប ។ កម្មវិធីនេះ បានធ្វើឡើង នៅតាម សាកលវិទ្យាល័យ និងផ្សារធំៗមួយ ចំនួន ក្នុងទីរួមខេត្តនេះ ដែលទទួលបាន ការគាំទ្រយ៉ាងច្រើន ពីអតិថិជន ដែលធ្លាប់ ប្រើប្រាស់ និងអតិថិជន ដែលចង់សាកល្បង ផលិតផល ACNES ។ មិនតែប៉ុណ្ណោះ ក៏មានការផ្តល់ជូនពិសេសៗដូចជា៖ ការពិនិត្យស្បែកមុខ ឥតគិតថ្លៃ ពីអ្នកជំនាញ ពិនិត្យស្បែកមុខ, ចែកជូនផលិតផល សាកល្បងឥតគិតថ្លៃ, ការសាកល្បង ផលិតផលរបស់ ACNES និងមាន កម្មវិធីចាប់រង្វាន់ សម្រាប់អតិថិជន ទៀតផង ។ គួរបញ្ជាក់ថា ផលិតផល ACNES មានឈុតការពារ និងព្យាបាលមុន រួមមាន៖ Acnes Creamy Wash ជាហ្វូមលាងមុខកម្ចាត់ធូលីដី និងធ្វើឲ្យមុខស, Acnes Powder Lotion ជាទឹកជូតលើ ផ្ទៃមុខ ធ្វើឲ្យមានសំណើម បំបាត់ជាតិខ្លាញ់, Acnes Sealing Gel ជាជែលសម្រាប់បន្តក់លើ មុន ជួយព្យាបាលមុន យ៉ាងមានប្រសិទ្ធភាព ។ ផលិតផល ACNES ជាផលិតផលរបស់ប្រទេស ជប៉ុន ។