Selsun

ជា​សាប៊ូកក់សក់បំបាត់អង្គែ និងបញ្ហារមាស់លើស្បែកក្បាល ដែលផ្សំចេញពីសារធាតុសកម្ម Selenium sulfide 1% កំចាត់ប្រភេទផ្សិតដែលជាមូលហេតុបង្កឲ្យកើតអង្គែ និងពង្រឹងកោសិកាស្បែកក្បាលឱ្យមានភាពរឹងមាំឡើងវិញ។ លើសពីនេះទៅទៀត Selsun មានបន្ថែមនូវសារធាតុបន្ទន់សក់ទ្វេរដង ព្រមទាំងសារធាតុលាងជម្រះសក់ ដែលអាចធ្វើឱ្យសក់ឱ្យកាន់តែស្អាត មានសុខភាពល្អ ទន់រលោង លែងមានអង្គែរ និងរមាស់។
- ការប្រើប្រាស់៖ ក្រឡុកឱ្យសព្វមុនពេលប្រើប្រាស់ ផ្សើមសក់ បន្ទាប់មកកក់សក់ដោយប្រើម្រាមដៃឈ្លីថ្នមៗលើស្បែកក្បាល រង់ចាំ2-3​ នាទី រួចលាងសម្អាតសក់ជាមួយទឹកស្អាត។ ប្រើប្រាស់ 2 ដងក្នុងមួយសប្តាហ៍ រហូតដល់ អស់អង្គែនៅលើស្បែកក្បាល។ ប្រើប្រាស់ 1 ដងក្នុងមួយសប្តាហ៍ ដើម្បីការពារកុំឱ្យអង្គែត្រលប់មកវិញ។ អាចប្រើបានចំពោះសក់រួញ និងសក់ពណ៌
- ចំណុះ ៖ 100ml, 50ml